Terms & Conditions Updated

Please read carefully!  English       |      Khmer   

១. លក្ខខណ្ឌបង់ប្រាក់

LegalBank ត្រូវបានលក់ជា កម្មវិធីសេវាកម្ម Software of Services (SoS) ហើយតម្រូវឱ្យអតិថិជន “ជាវ” សមាជិកភាពដែលមានសុពលភាព។ យើងទទួលយកការទូទាត់ដោយប្រើប័ណ្ណឥណទាន Visa និង Mastercard ។ ការជាវ របស់អ្នកនឹងបន្តដោយស្វ័យប្រវត្តិនៅចុងបញ្ចប់នៃរយៈពេលនៃការជាវ លុះត្រាតែអ្នកជ្រើសយកការមិនបន្តដោយ ស្វ័យប្រវត្តិ ឬរំលាយសមាជិកភាពរបស់អ្នក។ អ្នកអាចធ្វើបច្ចុប្បន្នភាពវិធីបង់ប្រាក់របស់អ្នក គ្រប់គ្រងការជាវរបស់អ្នក ឬរំលាយចោលនៅពេលណាក៏បានដោយចូលទៅកាន់ ទំព័រចេញវិក្កយបត្រ នៅក្រោមគណនីអ្នកប្រើប្រាស់របស់អ្នក។ ទោះបីជាអ្នកបានធ្វើការរំលាយចោលក៏ដោយ ក៏ការជាវរបស់អ្នកនៅតែមានសុពលភាពរហូតដល់ផុតកំណត់នៃកញ្ចប់ជាវដំបូងរបស់អ្នក ហើយអ្នកនៅតែមានកាត្វកិច្ចបង់ប្រាក់រហូតដល់គ្រប់ចំនួន មានន័យថា អ្នកនៅតែអាចចូលប្រើប្រាស់ LegalBank បានរហូតដល់ផុតកំណត់។

តាមរយៈការទិញកម្មវិធីនេះ អ្នកយល់ព្រមចុះឈ្មោះយកសេវាកម្មបន្តដោយស្វ័យប្រវត្តិរបស់យើង។ ដូច្នេះ រក្សាទុកនូវផលិតផលរបស់អ្នក និងបន្តដំណើរការ ហើយវានឹងធ្វើការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិ។

១. ក. ជម្រើសនៃការបង់ប្រាក់

ការបង់ប្រាក់ ត្រូវបានកំណត់ជាពីរជម្រើសដូចខាងក្រោម៖

១.ក.១. ការបង់ប្រាក់ប្រចាំខែ៖ អ្នកប្រើប្រាស់ អាចជ្រើសរើសការបង់ប្រាក់ប្រចាំខែបាន ដោយយល់ព្រមទទួលយកនូវតម្លៃពេញប្រចាំខែ ទៅតាមតម្លៃនៃកញ្ចប់ជាវរបស់អ្នក។ អ្នកប្រើប្រាស់ ត្រូវធ្វើការទូទាត់ប្រាក់ប្រចាំខែ ឱ្យបានពេញ ០១ (មួយ) ឆ្នាំ (ស្មើនឹង១២ខែ) នៅរៀងរាល់ថ្ងៃនៃកាលបរិច្ឆេទដែលអ្នកបានជាវ។ ករណីដែលអ្នកមិនបានទូទាត់ប្រាក់ប្រចាំខែទេ នោះអ្នកប្រើប្រាស់យល់ព្រមឱ្យ LegalBank ធ្វើការផ្អាកគណនីរបស់អ្នកជាបណ្ដោះអាសន្ន ហើយនិងមានសិទ្ធិក្នុងការដាក់បណ្ដឹងទាមទារទៅតុលាការ។ ករណីនេះ អ្នកប្រើប្រាស់ នឹងត្រូវទទួលខុសត្រូវលើសោហ៊ុយតុលាការ និងថ្លៃសេវាមេធាវី ទាំងអស់ លើកលែងតែអ្នកប្រើប្រាស់ បានលុបចោលនូវការជាវរបស់ខ្លួន ដូចមានចែងក្នុងចំណុច ១ (លក្ខខណ្ឌនៃការបង់ប្រាក់) ខាងលើ។ ជម្រើសនេះ សិទ្ធិមួយចំនួនរបស់អ្នកប្រើប្រាស់ត្រូវបានកម្រិត ដូចជា៖

១.ក.. ការបង់ប្រាក់ប្រចាំឆ្នាំ៖ អ្នកប្រើប្រាស់ អាចជ្រើសរើសការបង់ប្រាក់ប្រចាំឆ្នាំបាន ដោយទទួលបាននូវការបញ្ចុះតម្លៃពិសេស ទៅតាមតម្លៃនៃកញ្ចប់ជាវរបស់អ្នក។ ករណីនេះ ប្បញ្ញត្តិនៃចំណុច ១ (លក្ខខណ្ឌនៃការបង់ប្រាក់) ខាងលើ ត្រូវយកមកអនុវត្ត។ អានលម្អិត...















































.